អបអរសាទរ! ប្រាសាទអង្គរវត្តជាប់ ចំណាត់ថ្នាក់ លេខ ១ ជា សំណង់ ប្រវត្តិសាស្ត្របុរាណ ដ៏អស្ចារ្យ បំផុតលើលោក
អបអរសាទរ! ប្រាសាទអង្គរវត្តជាប់
ចំណាត់ថ្នាក់ លេខ ១ ជា សំណង់ ប្រវត្តិសាស្ត្របុរាណ ដ៏អស្ចារ្យ បំផុតលើលោក
នេះគឺជាឆ្នាំទី៤ហើយ
ដែលអង្គរត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយ ទទួល
បានចំណាត់លេខ១ជាប់ៗគ្នាតាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា គឺ កាលពីឆ្នាំ២០១៤
អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និង
ប្រវត្តិសាស្រ្ត ទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។ បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥
អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅ លើ គេហទំព័រ អន្តរជាតិមួយ
ដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រ TripAdvisor។នេះគឺជាឆ្នាំទី៤ហើយ
ដែលប្រាសាទអង្គរវត្ត ត្រូវបានភ្ញៀវ
របស់ក្រុមហ៊ុន Lonely
Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ ដ៏ល្បីមួយលើពិភពលោក
មានទាំងព័ត៌មានតាមរយៈវែបសាយ ទស្សនាវដ្តី និងសៀវភៅជាដើម។
នៅឆ្នាំ២០១៦កន្លងទៅ
អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និង
ជា ប្រភពព័ត៌ មាន ទេសចរណ៍ ដ៏ ល្បី មួយ លើ ពិភពលោក មាន ទាំង ព័ត៌មាន តាមរយៈ វែបសាយ
ទស្សនាវដ្តី និងសៀវភៅ ជាដើម។
នេះ ជាមោទនភាពមួយរបស់ជាតិខ្មែរយើងទាំងមូល ដែល
អង្គរវត្ត របស់ កម្ពុជា ទទួល បាន ការ គាំទ្រ ពី បណ្តា ប្រជាជនជុំវិញពិភពលោក។
ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សូមចូលរួមអបអរសាទរ
និងសូមអំពាវនាវដល់សាធារណជនទាំងអស់បន្តចូលរួមថែរក្សា ការពារ នូវ បេតិកភណ្ឌ
របស់ដូនតាយើងឲ្យបានខ្លាំងក្លាដើម្បីភាពគង់វង្សយូរអង្វែងតទៅ និងបន្តដលកូនចៅជំានាន់ក្រោយ។
អបអរសាទរ! ប្រាសាទអង្គរវត្តជាប់ ចំណាត់ថ្នាក់ លេខ ១ ជា សំណង់ ប្រវត្តិសាស្ត្របុរាណ ដ៏អស្ចារ្យ បំផុតលើលោក
Reviewed by Unknown
on
May 25, 2017
Rating:
Reviewed by Unknown
on
May 25, 2017
Rating:









No comments: