កងទ័ពហ្វីលីពិនត្រៀមខ្លួនវាយប្រហា
យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ BBC បានអោយដឹងថា ក្រុមមន្ត្រីយោធា បាននិយាយថាពួកជីវពលអ៊ីស្លាមដែលបានគ្រប់គ្រងតំបន់ជាច្រើននៃទីក្រុងម៉ារ៉ាវីរបស់ប្រទេសហ្វីលីពិន បានត្រៀមចំណីអាហារ និងអាវុធ សម្រាប់ការឡោមព័ទ្ធរយៈពេលយូរ។
កងសន្តិសុខបានព្យាយាមបណ្តេញពួកជនប្រដាប់អាវុធ តាំងពីពួកភេរវករអ៊ីស្លាមបានវាយប្រហារកាន់កាប់ទីក្រុងម៉ារ៉ាវីរយៈពេល២សប្តាហ៍កន្លងមកនេះ។
ក្រុមមន្ត្រីយោធា បាននិយាយថាពួកជីវពលកំពុងលាក់ខ្លួនក្នុងផ្លូវរូងក្រោមដី និងបន្ទប់ក្រោមដីដោយមានស្តុកទុកចំណីអាហារ និងអាវុធ។
ការវាយប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងពួកជីវពលអ៊ីស្លាម បានសម្លាប់មនុស្សយ៉ាងតិច១៧០នាក់ រួមមានជនស៊ីវិល២០នាក់ និងមនុស្សជាង១៨០០០០នាក់បានរត់គេចចេញពីផ្ទះសម្បែង។
ជនស៊ីវិលរាប់រយនាក់ត្រូវបានគេជឿថានៅតែជាប់នៅក្រោមការគ្រប់គ្រងរបស់ពួកជីវពលដោយមានចំណីអាហារតិចតួចហើយ
កងទ័ពរដ្ឋាភិបាល បានធ្វើការវាយប្រហារតាមអាកាស និងថ្មើរជើង ដើម្បីដណ្តើមកាន់កាប់ទីក្រុងម៉ារ៉ាវី ពីពួកជីវពលមកវិញ។
កងទ័ពរដ្ឋាភិបាល បានធ្វើការវាយប្រហារតាមអាកាស និងថ្មើរជើង ដើម្បីដណ្តើមកាន់កាប់ទីក្រុងម៉ារ៉ាវី ពីពួកជីវពលមកវិញ។
ក្រុមមន្ត្រីយោធាជាន់ខ្ពស់ បានប្រាប់ក្រុមអ្នកកាសែតថាពួកជីវពលអ៊ីស្លាមកំពុងលាក់ខ្លួននៅក្នុងបណ្តាញជម្រកក្រោម ដែលបានសាងសង់ជាច្រើនឆ្នាំកន្លងមកនេះ។
លោកឧត្តមសេនីយ ខារលីតូ ហ្គាលវ៉េស ប្រធានទីបញ្ជាការយោធាប្រចាំភូមិភាគមីនដាណាវខាងលិច បាននិយាយថាមានផ្លូវរូងក្នុងដី និងបន្ទប់ក្រោមដីជាច្រើន ដែលគ្រាប់បែក500-pounder មិនអាចបំផ្លាញបាន។ កងទ័ពហ្វីលីពិន ប៉ាន់ស្មានថាពួកជីវពលអ៊ីស្លាមនៅក្នុងទីក្រុងម៉ារ៉ាវី មានពី៤០ ទៅ២០០នាក់៕
កងទ័ពហ្វីលីពិនត្រៀមខ្លួនវាយប្រហា
Reviewed by Unknown
on
June 07, 2017
Rating:
Reviewed by Unknown
on
June 07, 2017
Rating:


No comments: