ពិតជាមាន
(សៀមរាប)៖យើងពិតជាមានមោទណៈភាពនាស់ដែលបានកើតជាកូនខ្មែរ
ដែលសំបូដោយសម្បត្តិ ជាច្រើន ដូចជាអង្គរវត្ត។នៅពេលថ្មីនេះក្រោយការចូលរួមបោះឆ្នោត
ពីភ្ញៀវទេសចរណ៍រាប់លាននាក់ ក្នុងពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor
បានផ្តល់ចំណាត់ថ្នាក់ លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា
ជាសំណង់ដ៏មានសារសំខាន់ ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត
របស់ពិភពលោកសម្រាប់ឆ្នាំ២០១៧នេះ។
នេះជាមោទនភាពមួយរបស់ជាតិខ្មែរយើងទាំងមូល
ដែលអង្គរវត្តរបស់កម្ពុជា ទទួលបានការគាំទ្រពីបណ្តាប្រជាជនជុំវិញពិភពលោក។
ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សូមចូលរួមអបអរសាទរ និងសូមអំពាវនាវដល់សាធារណជន
ទាំងអស់បន្តចូលរួមថែរក្សា ការពារនូវបេតិកភណ្ឌ របស់ដូនតាយើងឲ្យបានខ្លាំងក្លា
ដើម្បីភាពគង់វង្សយូរអង្វែងតទៅដែលអាចបន្តដល់កូនចៅជំនាន់ក្រោយ។
ចង់ដឹងពត៌មានលំអិតចូលទៅគេហ័ទំព័ខាងក្រោម
គេហទំព័រដ៏ល្បីរបស់ពិភពលោកមួយនេះ
បានឲ្យចំណាត់ថ្នាក់ទៅលើសំណង់ប្រាសាទចំនួន២៥ លើពិភពលោក ដូចខាងក្រោមនេះ៖
ទី១៖ ប្រាសាទអង្គរវត្ត Angkor
Wat នៅខេត្តសៀមរាប របស់ប្រទេសកម្ពុជា
ទី២៖ សំណង់ Sheikh Zayed Grand Mosque
Center នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម


ទី៣៖ សំណង់ Mezquita Cathedral de Cordoba នៅទីក្រុង Cordoba ប្រទេសអេស្ប៉ាញ
ទី៤៖ សំណង់ St. Peter's
Basilica នៅបុរី Vatican
ប្រទេសអ៊ីតាលី


ទី៥៖ សំណង់ Taj Mahal នៅទីក្រុង
Agra ប្រទេសឥណ្ឌា

ទី៦៖ សំណង់ Church of the Savior on
Spilled Blood នៅទីក្រុង Petersburg ប្រទេសរុស្ស៊ី
ទី៧៖ សំណង់ Great Wall at Mutianyu នៅទីក្រុងប៉េតាំង ប្រទេសចិន


ទី៨៖ សំណង់ Machu Picchu នៅទីក្រុង
Machu Picchu ប្រទេសប៉េរ៉ូ


ទី៩៖ សំណង់ Plaza de Espana
នៅទីក្រុង Seville ប្រទេសអេស្ប៉ាញ
ទី១០៖ សំណង់ Duomo di Milano នៅទីក្រុង Milan ប្រទេសអ៊ីតាលី
ទី១០៖ សំណង់ Duomo di Milano នៅទីក្រុង Milan ប្រទេសអ៊ីតាលី

ទី១១៖ សំណង់ Golden Gate Bridge នៅទីក្រុង San Francisco រដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក
ទី១២៖ សំណង់ Lincoln Memorial នៅទីក្រុង វ៉ាស៊ីនតោង សហរដ្ឋអាមេរិក
នៅទីក្រុង វ៉ាស៊ីនតោង សហរដ្ឋអាមេរិកទី១៣៖ សំណង់ Eiffel Tower ទីក្រុងប៉ារីស ប្រទេសបារាំង
ទីក្រុងប៉ារីស ប្រទេសបារាំងទី១៤៖ សំណង់ Parliament ទីក្រុង Budapest ប្រទេសហុងគ្រី

ទី១៥៖ សំណង់ Notre Dame Cathedral នៅទីក្រុងប៉ារីស ប្រទេសបារាំង

ទី១៦៖ សំណង់ Corcovado Christ the Redeemer នៅទីក្រុង Rio de Janeiro ប្រទេសប្រែស៊ីល

ទី១៧៖ សំណង់ Big Ben នៅទីក្រុង London ប្រទេសអង់គ្លេស

ទី១៨៖ សំណង់ Acropolis នៅទីក្រុង Athens ប្រទេសគ្រិច

ទី១៩៖ សំណង់ Main Market Square នៅទីក្រុង Krakow ប្រទេសប៉ូឡូញ

ទី២០៖ សំណង់ El Ateneo Grand Splendid នៅទីក្រុង Buenoe Aires ប្រទេសអាហ្សង់ទីន

ទី២១៖ សំណង់ Temple of the Reclining Buddha (Wat Pho)
នៅទីក្រុងបាងកក ប្រទេសថៃទី២២៖ សំណង់ Burj Khalifa នៅទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម
នៅទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួមទី២៣៖ សំណង់ Fushimi Inari-taisha Shrine នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ទី២៤៖ សំណង់ Ruinas Mayas de Tulum នៅទីក្រុង Tulum ប្រទេសម៉ិចស៊ីកូ

ទី២៥៖ សំណង់ Sydney Opera House
នៅទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី។
នេះគឺជាឆ្នាំទី៤ហើយ ដែលប្រាសាទអង្គរវត្ត
ត្រូវបានភ្ញៀវទេសចរលើពិភពលោក បោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ ១ជាប់ៗគ្នា
តាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា។ កាលពីឆ្នាំ២០១៤ ប្រាសាទអង្គរវត្ត
បានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយ ដែលតែងតែយកតំបន់បុរាណវិទ្យា
និងប្រវត្តិសាស្រ្តទាំងអស់ លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។
បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ ប្រាសាទអង្គរវត្តទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត
នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយ តំបន់ទេសចរណ៍ល្បីៗ លើពិភពលោក
នោះគឺគេហទំព័រ TripAdvisor។ នៅឆ្នាំ២០១៦កន្លងទៅ
ប្រាសាទអង្គរវត្តបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely
Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ ដ៏ល្បីមួយលើពិភពលោក
មានទាំងព័ត៌មានតាមរយៈវែបសាយ ទស្សនាវដ្តី និងសៀវភៅជាដើម។
ពិតជាមាន
Reviewed by Unknown
on
May 25, 2017
Rating:


No comments: