អាមេរិក បញ្ជូននាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរ ទៅកូរ៉េខាងត្បូង ដើម្បីកំលាកកូរ៉េខាងជើង

យោងតាមទីភ្នាក់ងារសារពត៌មានរុស្ស៊ី RT បានផ្សាយនៅមុននេះបន្តិចថា នាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក USS Cheyenne បានមកដល់កំពង់ផែកូរ៉េខាងត្បូង ដើម្បីបន្ថែមការផ្គត់ផ្គង់ នៅចំពេលភាពតានតឹងឡើងកម្តៅខ្លាំងនៅឧបទ្វីបកូរ៉េ អំពីកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យូងយ៉ាង។
នាវាមុជទឹកវាយប្រហារ USS Cheyenne នេះ បាញ់មីស៊ីល Tomahawk បានរយៈចម្ងាយ៣០០០គីឡូម៉ែត្រ។ នាវាមុជទឹកនេះមានបណ្តោយជាង៣៦២ហ្វីត និងមានសមត្ថភាពប្រឆាំងនាវាមុជទឹក និងប្រឆាំងនាវាលើទឹក ព្រមទាំងការធ្វើសង្គ្រាមវាយប្រហារ។
នាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរនេះបានចូលចតនៅកំពង់ផែទីក្រុងប៊ូសាននៅថ្ងៃអង្គារ៍នេះ បន្ទាប់ពីទស្សនកិច្ចនៅជប៉ុនកាលពីខែមុន ដែលនាវាមុជទឹកនេះបានធ្វើសមយុទ្ធជាមួយកងកម្លាំងស័្វយការពារសមុទ្រជប៉ុន។
ក្រុមមន្ត្រីយោធា បាននិយាយថានៅពេលទីក្រុងវ៉ាស៊ីនតោនបញ្ជូននាវាមុជទឹកនេះ មកបំពេញបេសកកម្មនៅឧបទ្វីបកូរ៉េ នាវាមុជទឹកនេះគ្មានគម្រោងចូលរួមក្នុងសមយុទ្ធណាមួយនៅក្នុងតំបន់ទេ។
យោងតាមប្រភព នាវាមុជទឹកទម្ងាន់៦៩០០តោនបានចូលចតនៅចម្ងាយ៤៥០ម៉ាយខាងត្បូងទីក្រុងសេអ៊ូល ដើម្បីអនុញ្ញាតឲ្យនាវឹកសម្រាក និងបន្ថែមការផ្គត់ផ្គង់។
កាលពីខែមុន លោក ដូណល ត្រាំ បានប្រាប់លោកប្រធានាធិបតីហ្វីលីពិន រ៉ូឌ្រីហ្គោ ឌូធើតេថាអាមេរិកមានអានុភាពវាយប្រហារច្រើនណាស់នៅក្នុងតំបន់ ដើម្បីប្រឆាំងនឹងការគម្រាមកំហែងរបស់កូរ៉េខាងជើង៕

អាមេរិក បញ្ជូននាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរ ទៅកូរ៉េខាងត្បូង ដើម្បីកំលាកកូរ៉េខាងជើង អាមេរិក បញ្ជូននាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរ ទៅកូរ៉េខាងត្បូង ដើម្បីកំលាកកូរ៉េខាងជើង Reviewed by Unknown on June 07, 2017 Rating: 5

No comments:

Powered by Blogger.