អាមេរិកផ្តល់អាវុធជាច្រើនដល់ហ្វីលីពិន ដើម្បីប្រឆាំងការកកើតក្រុម ISIS ក្នុងប្រទេស
ក្រុងម៉ានីល: កាលពីថ្ងៃចន្ទអាមេរិក បានផ្តល់អាវុធជាច្រើនដល់ហ្វីលីពីនដូចជាកាំភ្លើងយន្ត កាំភ្លើងខ្លី គ្រាប់បែកដៃ ដែលក្រុមមេបញ្ជាការទ័ពក្នុងតំបន់មួយបាននិយាយថា នឹងត្រូវគេប្រើប្រាស់ ដើម្បីទប់ទល់ក្រុមជនសកម្មប្រយុទ្ធដែលកំពុងប្រយុទ្ធប្រឆាំងជាមួយកងកម្លាំងរដ្ឋាភិបាលនៅក្នុងក្រុងមួយនៅភាគខាងត្បូង។
អាវុធរួមទាំងនោះ មានទាំងកាំភ្លើងយន្ត ដែលមានសមត្ថភាពបាញ់រាប់ពាន់គ្រាប់ក្នុងរយៈពេលមួយនាទី ត្រូវបានប្រគល់ជូននៅឯពិធីមួយក្នុងក្រុងម៉ានីល ដែលបង្ហាញអំពីកម្មវិធីជំនួយប្រឆាំងភេរវកម្មរបស់អាមេរិកទៅឲ្យរដ្ឋាភិបាលហ្វីលីពីនក្នុងរយៈពេលមួយទសវត្សរ៍មានតម្លៃជាទឹកប្រាក់ប្រហែល ១៥០ លានដុល្លារអាមេរិក។
សេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូតអាមេរិក បាននិយាយថា៖ «បរិក្ខារយោធានេះ នឹងជួយធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពប្រឆាំងភេរវកម្មរបស់កងទាហានជើងទឹកហ្វីលីពីន និងជួយការពារកងកម្លាំងទ័ពដែលចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងហ្វីលីពីនភាគខាងត្បូង»។
ប្រមុខទ័ពជើងទឹកហ្វីលីពីនលោកឧត្តមសេនីយ៍ឯក Emmanuel Salamat បានថ្លែងនៅឯពិធីនោះថា កងទ័ពត្រូវប្រើប្រាស់អាវុធទាំងអស់នេះនៅក្នុងការប្រយុទ្ធប្រឆាំងដែលកំពុងតែបន្តប្រឆាំងនឹងក្រុមជនសកម្មប្រយុទ្ធអ៊ិស្លាមនិយមនៅក្នុងក្រុងម៉ារ៉ាវីភាគខាងត្បូង។
ក្រុមជនសកម្មប្រយុទ្ធកាន់ទង់ជាតិក្រុមរដ្ឋអ៊ីស្លាម (IS) ពណ៌ខ្មៅ បានសម្រុកចូលបង្កការបំផ្លិចបំផ្លាញក្រុងម៉ារ៉ាវីកាលពីជិតពីរសប្តាហ៍កន្លងទៅបង្កឲ្យមានការប៉ះទង្គិចគ្នាជាមួយកងទ័ពរដ្ឋាភិបាល និងក្រុមកម្លាំងប៉ូលិស បានបង្កឲ្យមនុស្សយ៉ាងតិច ១៧៨ នាក់ស្លាប់បាត់បង់ជីវិត។
ជាការឆ្លើយតបអំពើហិង្សានោះ លោកប្រធានាធិបតី Rodrigo Duterte បានប្រកាសច្បាប់អាជ្ញាសឹកនៅតំបន់នោះ៕
អាមេរិកផ្តល់អាវុធជាច្រើនដល់ហ្វីលីពិន ដើម្បីប្រឆាំងការកកើតក្រុម ISIS ក្នុងប្រទេស
Reviewed by Unknown
on
June 07, 2017
Rating:
No comments: