វត្តមានរបស់ iOS 11 ធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនលែងបានប្រើកម្មវិធីថ្មីរបស់ apple អាចខកចិត្តរហូតចង់បោកទូរស័ព្ទចោល
កាលយប់ថ្ងៃចន្ទរំលង់អធ្រាត្រចូលថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2017 ម៉ោងនៅកម្ពុជា ក្រុមហ៊ុន Apple បានដាក់ចេញនូវ iOS ជំនាន់ទី 11 ក្នុងព្រឹត្តិការណ៍ WWDC ជាមួយនឹងមុខងារពិសេសៗជាច្រើន ហើយក៏ប្រកាសដែលថា OS ជំនាក់ថ្មីនេះ អាចប្រើបានតែលើស្មាតហ្វូនដំណើរការដោយប្រព័ន្ធ 64 bit ប៉ុណ្ណោះ ខណៈ iPhone និង iPad មួយចំនួនដែលប្រើ 32bit នឹងគ្មានវាសនាបានប្រើឡើយ។
ដំណឹងពីដាក់ចេញនេះ ធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនធំរីករាយជាមួយនឹងបច្ចេកវិទ្យាថ្មីៗ បន្ទាប់ពីខែកញ្ញា ដែលក្រុមហ៊ុនដាក់ចេញឱ្យ Update ប៉ុន្តែក៏មានអ្នកប្រើប្រាស់ខ្លះទៀតអាចខកចិត្ត ស្ទើរតែបោកទូរស័ព្ទចោល ព្រោះថាទូរស័ព្ទរបស់ពួកគាត់ ត្រូវបាន Apple ទាត់ចោល លែងរវល់ គ្មានសូម្បីកម្មវីធីថ្មីអាចទាញយក គឺអាចប្រើបានតែកម្មវិធីចាស់ដែលមានលើទូរស័ព្ទស្រាប់។ នេះមានន័យថា អ្នកប្រើទូរស័ព្ទ iPhone 5 និង iPhone 5C និង iPad ស៊េរីចាស់ដែលមានអាយុប្រហែលគ្នា នឹងត្រូវកាត់ចោល គ្មានការ Update អ្វីទៀតទេ៕អ្នកអាចអាចaudate
version វាបន្ថែមទើបប្រើបាន
ប្រភព៖ Apple
វត្តមានរបស់ iOS 11 ធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនលែងបានប្រើកម្មវិធីថ្មីរបស់ apple អាចខកចិត្តរហូតចង់បោកទូរស័ព្ទចោល
Reviewed by Unknown
on
June 06, 2017
Rating:
Reviewed by Unknown
on
June 06, 2017
Rating:

No comments: