ដល់វេនជប៉ុនបង្ហាញយន្តហោះបំបាំងកាយ របស់ខ្លួនដល់ពិភពលោក
កាលពីថ្ងៃចន្ទម្សិលមិញនេះ យន្តហោះចម្បាំងបំបាំងកាយ F-35A ដំបូងបំផុតមួយគ្រឿង ដែលផលិតនៅក្នុងប្រទេសជប៉ុនផ្ទាល់ បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងកម្មវិធីមួយ ក្នុងបរិវេណដែលគ្រប់គ្រង ដោយក្រុមហ៊ុន Mitsubishi ជាមួយនឹងការត្រួតពិនិត្យ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
យោងតាមប្រភពព័ត៌មានពីគេហទំព័រ UPI បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានចុះកុងត្រាជាមួយកម្មវិធី លក់អាវុធយោធាឲ្យបរទេស របស់ក្រសួងការពារជាតិអាមេរិក ដើម្បីទិញយកយន្តហោះចម្បាំង F-35A ចំនួន៤២គ្រឿង គឺបួនគ្រឿងដំបូង ផលិតនៅក្នុងទីក្រុង Fort Worth រដ្ឋតិចសាស ចំណែក៣៨គ្រឿងផ្សេងទៀត រួមទាំងមួយគ្រឿង ដែលបង្ហាញខ្លួនពីថ្ងៃចន្ទម្សិលមិញ នឹងផលិតនៅក្នុងប្រទេសជប៉ុន។
សូមជម្រាបផងដែរថា F-35A គឺជាយន្តហោះមច្បាំង ពហុតួនាទី ជំនាន់ទី៥ ដែលត្រូវបានគ្រោងប្រើជំនួសតំណែង យន្តហោះចម្បាំងជាច្រើន របស់សហរដ្ឋអាមេរិក ជប៉ុន និងសម្ពន្ធមិត្តដទៃ វាមានសមត្ថភាពបំពេញប្រតិបត្តិ ចុះចតលើគោក លើនាវាផ្ទុកយន្តហោះ និងប្រតិបត្តិការហោះឡើង និងចុះចតត្រង់ៗ ហើយលើសពីនេះ វាត្រូវគេរំពឹងថា នឹងជាយន្តហោះចម្បាំង មានឧត្តមភាពដែនអាកាសដ៏ចម្បង សម្រាប់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនទសវត្សបន្ទាប់៕





ដល់វេនជប៉ុនបង្ហាញយន្តហោះបំបាំងកាយ របស់ខ្លួនដល់ពិភពលោក
Reviewed by Unknown
on
June 06, 2017
Rating:
Reviewed by Unknown
on
June 06, 2017
Rating:



No comments: